Unit 1 : Histories of computer. How to use Microsoft word 2010
ជំពូកទី១ ប្រវត្តិរបស់កំព្យូទ័រ ១.តើកុំព្យូទ័រជាអ្វី? (What is Computer?) • ជាម៉ាស៊ីនគិត ឬគណិតម៉ាស៊ីន និងជាម៉ាស៊ីនសម្រាប់បញ្ចូលព័ត៌មានក្នុងការអនុវត្តន៍មួយ។ ដំណើរការគិតរបស់វាលឿនជាងការគិតរបស់មនុស្ស តែវាគ្មានប្រាជ្ញាសម្រាប់គិតទេ គឺមនុស្សជាអ្នកបង្កើត និងធ្វើឲ្យវាចេះគិត។ ដូច្នេះវាជាឧបករណ៍មួយសម្រាប់ជំនួយក្នុងការគណនា ធ្វើប្លង់ គ្រប់គ្រង វិភាគ ព្យាករណ៍ និងរក្សាទិន្នន័យ ជាពិសេសជួយធ្វើការងារបានលឿន។ ២.ប្រវត្តិកុំព្យូទ័រ • ក្រោយសង្រ្គាមលោកលើកទី ២ ក្នុងអំឡុងឆ្នាំ 1946 កុំព្យូទ័រត្រូវបានគេហៅថា Electronic Numerical Integrator and Calculator ដែលវាត្រូវបានឆ្លងកាត់ជា 5 ដំណាក់កាលដូចខាងក្រោម៖ 1. ជំនាន់ទី 1 (1945-1955) អំពូលចង្កៀងអគ្គីសនីស្វ័យប្រវត្តិ (vacuum tubes) វាត្រូវបានបង្កើតដោយលោក Lee De Forest ។ វាមានប្រហែលជាង 18000 អំពូល និងមានទំហំប្រហែលបន្ទប់តូចមួយ។ ប្រសិទ្ធិភាពវាស្ទើរតែ ២ % នៃកុំព្យូទ័របច្ចុប្បន្ន។ 2. ជំនាន់ទី 2 (1955-1965) បច្ចេកវិទ្យាផ្អែកលើត្រង់ស៊ីស្វ័រភ្ជាប់ជាមួយអង់ចងចាំ (RAM) និងអាចបង្កើតបាននូវជំនាញរបស់វាដោយកម្មវិធីកុំព្យូទ័រ (Computer Application) ត្រូវបានសរសេរក្នុងកម្រិតខ្ពស់។ 3. ជំនាន់ទី 3 (1965-1975) បច្ចេកវិទ្យាផ្អែកលើIntegrated Circuit ដែលមានទំហំតូចដាក់លើតុបាន Destop ឬអាចយួរនឹងដៃបាន Laptop។ 4. ជំនាន់ទី 4 (1975-1989) ត្រូវបានគេពង្រីកប្រសិទ្ធិភាពគ្រប់គ្រង និងការងាររបស់ម៉ាស៊ីនកុំព្យូទ័របញ្ចូលជាខ្នាតធំ និងខ្នាតតូចបំផុតដែលអាចបញ្ចូលកិច្ចការស្មុគស្មាញនានាច្រើនទៅក្នុងប្រព័ន្ធតែ១ក្នុងកម្រិតខ្នាតតូចបំផុត។ 5. ជំនាន់ទី 5 (1989-បច្ចុប្បន្ន) បច្ចេកវិទ្យា VLSI (Very Large Scale Integration) ជាការរួមបញ្ចូលទិន្នន័យដែលមានទំហំរាប់លានត្រង់ស៊ីស្វ័រ (Transistor) និង Electronic Circuit ឲ្យក្លាយទៅជា Chip តែមួយ។ ៣.អត្ថប្រយោជន៍របស់កុំព្យូទ័រ កុំព្យូទ័របានផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ជាច្រើនដូចជា ៖ - វាយអត្ថបទ ធ្វើរបាយការណ៍ និង គណនាផ្សេងៗ - គូសប្លង់ ( ប្លង់ដី អគារ ) គូសផែនទី - គ្រប់គ្រង ធ្វើស្ថិតិ វិភាគ និងព្យាករណ៍ទិន្នន័យ - រក្សាទុកឯកសារដោយសុវត្ថិភាព - បង្កើតអោយមានទំនាក់ទំនងទូរទាំងពិភពលោក - លេងល្បែងកំសាន្ត ( Gaming ) ជជែកកំសាន្ត( Chatting ) ……. - ជាពិសេសជម្រុញអោយការងារផ្សេងៗរបស់យើងបានលឿន ។
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home